
ថ្វីដ្បិត សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងអតីតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពបាត់ទៅហើយក្តី ក៏អង្គភាពវិស្វកម្មមួយចំណុះនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ នៅតែមានឈ្មោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដដែល គឺ «អង្គភាពវិស្វកម្ម កងឯកភាពអង្គរក្សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម»។
យោងតាមសំណើរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺកាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន១៣០នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យអង្គភាពវិស្វកម្មកងឯកភាពអង្គរក្សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ចំណុះនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយសេចក្តីសម្រេចលេខ១១៤សសរ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦៕
Source: http://www.dtn7.com/2016/12/09/16868.html/
No comments:
Post a Comment